ហេតុផលសុវត្ថិភាព ៥ ចំណុច​របស់ iOS 12 ដែល​អ្នក​គួរ​តែ Update វាឥឡូវ​នេះ - Cambodia News

ក្តៅៗ

Post Top Ad

Saturday, September 22, 2018

ហេតុផលសុវត្ថិភាព ៥ ចំណុច​របស់ iOS 12 ដែល​អ្នក​គួរ​តែ Update វាឥឡូវ​នេះ

ប្រព័ន្ធ​ប្រតិបត្តិការ iOS 12 ត្រូវ​បាន​ដាក់​ឱ្យ​ Update ជា​ផ្លូវ​ការ​​លើ iPhone និង iPad ហើយ​កាល​ពី​ពេល​ថ្មីៗ​​ ចំណែក​ក្រោម​នេះ ជា​ហេតុ​ផល​សុវត្ថិភាព ៥ ចំណុចដែល​អ្នក​គួរ​តែ​ដំឡើង​វា លើ​ទូរសព្ទ​របស់​អ្នក។

១. បើក USB Restricted Mode ដើម្បី​ធ្វើ​ឱ្យ Hacker ពិបាក Hack
នេះ​អាច​និយាយ​បាន​ថា ពិបាក​រក Feature ថ្មី ​ដែល​ការពារ ​Accessory ណា​មួយ​ពី​ការ​ភ្ជាប់​ជាមួយ Device របស់​អ្នក​​ដូចជា USB និង​កាស​ជាដើម។ ពេល​ iPhone ឬ iPad របស់​អ្នក បិទ​​​​ច្រើនជាង​១​ម៉ោង ក្រុម Hacker អាច​​​នឹង​រក​ឃើញ​​លេខ​កូដ (Passcode) រួច​លួច​ទិន្នន័យ​​របស់​​អ្នក។
ដើម្បី​ការពារ​ពី​ការ Hack សូម​​ចូល​ទៅ​កាន់  Settings > Touch ID & Passcode រួច​វាយ​បញ្ចូល​លេខ​កូដ​របស់​អ្នក​។ បន្ទាប់​មក Scroll ចុះ​ក្រោម ហើយ​ត្រូវ​ច្បាស់​ថា  USB Accessories មិន​ត្រូវ​បាន​អនុញ្ញាត ​លើ lock screen ឡើយ។

២. ត្រូវ​ច្បាស់​ថា automatic iOS updates បើក (On) ជា​ប្រចាំ
ពេល​អ្នក​ធ្វើ​ការ​ Update នោះ Device របស់​អ្នក​ នឹង​មាន​កញ្ចប់​សុវត្ថិភាព​ថ្មី ការ​ពារ​ពី​ការ​គាំង ឬ​ការ​លួច​ទិន្នន័យ។ ​ដើម្បី​ចុច​​ឱ្យ​មាន​សុវត្ថិភាព សូម​​ចូល​ទៅ​កាន់ Settings > General > Software Update និង​ចុច​ turn on automatic updates។

៣. បង្កើត Passcode ដ៏​ខ្លាំង​ក្លា
IOS បាន​ធ្វើ​កំណែទម្រង់​​ល្អ​ប្រសើរ​ជាច្រើន​ឆ្នាំ​មក​ហើយ ជាមួយ​នឹង​លេខ​​សម្ងាត់ ៤ ខ្ទង់ ខណៈ​បច្ចុប្បន្ន ៦ ខ្ទង់។ អ្នក​អាច​បង្កើត Passcode លាយ​គ្នា មាន​អក្សរ លេខ ឬ​និមិត្ត​សញ្ញា​ផ្សេងៗ ដើម្បី​ឱ្យ​វា​កាន់​តែ​ខ្លាំង។ ចូល​ទៅ​កាន់ Settings > Touch ID & Passcode និង​បញ្ចូល ​passcode របស់​អ្នក។ បន្ទាប់​មក ចូរ​ទៅ Change password  ហើយ​កំណត់ Custom Numeric Code។

៤. ចុច​បើក Two-factor authentication
Two-factor ជា​មធ្យោបាយ​​ល្អ​បំផុត​មួយ ដើម្បី​ធ្វើ​ឱ្យ​ Accountរបស់​អ្នក​មាន​សុវត្ថិភាព។ បើ​នរណា​ម្នាក់​លួច​លេខ​សម្ងាត់ ពួកគេ​ចាំបាច់​ត្រូវ​ការ​ទូរសព្ទ​របស់​អ្នក ចូល​ក្នុង​ Account របស់​អ្នក។ ​ ចូល​ទៅ​កាន់ Settings ហើយ​វាយ​ឈ្មោះ​របស់​អ្នក។ បន្ទាប់​មក ចូល​ទៅ ​Password & Security។ រួច​ចុច​  Turn on Two-Factor Authentication ហើយ​ធ្វើ​តាម​ការណែនាំ។

No comments:

Post a Comment

Post Top Ad