ភ្នំពេញ៖ រាល់បទចម្រៀងរបស់តារាចម្រៀង កញ្ញាទេព បូព្រឹក្ស កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង ទៅលើបណ្តាញសង្គម ជាពិសេស បណ្តាអ្នកគាំទ្រយុវវ័យជាច្រើន ទាំងនេះ ក៏ព្រោះតែចម្រៀងរបស់នាងតែងតែថ្មីៗ និងប្លែកជានិច្ច។ យ៉ាងណាមិញ បើក្រឡេកទៅមើលការតែងខ្លួន របស់តារារូបនេះវិញ ក៏មិនធម្មតាដែរ ជាពិសេស គឺគេបានចាប់អារម្មណ៍ ទៅលើម៉ូតសក់របស់នាងតែម្តង ដែលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ម៉ូតសក់ថ្មីៗរបស់នាង តែងតែប្លែកពីគ្នាជានិច្ច មិនថាពណ៌សក់ ម៉ូតវែងខ្លី ឬក៏ការលេងស្ទាយ៍នោះទេ។ លើសពីនេះទៅទៀត រាល់ម៉ូតសក់របស់នាងគឺតែងតែស្អាត និងមិនជាន់គ្នាសូម្បីតែមួយម៉ូតនោះទេ ដូច្នោះហើយទើបធ្វើឲ្យ អ្នកគាំទ្រជាច្រើន ក៏បានសរសើរដល់នាង ដែលមិនត្រឹមតែជាតារាមួយរូប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះទេ តែបើនិយាយពីការតែងខ្លួន គឺតែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍ទៅលើរូបនាងជានិច្ច៕ ចង់ជ្រាបថា តើតារារូបនេះមានម៉ូតសក់បែបណាខ្លះនោះ សូមទស្សនារូបភាព ម៉ូតសក់១០ម៉ូតជាង ដែលមិនជាន់គ្នា៖
Post Top Ad
Post Top Ad
Monday, September 24, 2018
ធ្លាប់តែឃើញ សម្រស់អូនខ្មៅស្រិល ល្បីក្នុងហ្វេសប៊ុក ពេលនេះ មើលមុខម្តាយរូបគេ ម្តងថា បែបណា!
បរទេស៖ ប្រហែលជា ប្រិយមិត្តបានជ្រាបរួចមកហើយ ពីក្មេងសម្បុរខ្មៅម្នាក់ ដែលអង្គុយយ៉ាងសង្ហា បង្ហាញស្នាមញញឹមដ៏ប្រិមប្រិយ បានទាញចិត្ត អ្នកលេងហ្វេសប៊ុកគ្រប់គ្នា ហើយក៏មានអ្នកចុចស៊ែរ លើរូបថតក្មេងម្នាក់នោះ ច្រើនសន្ធឹកសន្ធាប់។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងម្នាក់នេះ ជាក្មេងប្រុស ដោយគ្រាន់តែ រូបគេ កើតភ្លាម គឺមានការចាប់អារម្មណ៍ខ្លាំងទៅហើយ លើពិភពលោក ហើយក៏មានមនុស្សមិនតិចទេ ចង់ដឹងពីរូបសម្រស់ ម្តាយរបស់គេ ថាបែបណា។ ក្នុងនោះដែរ ម្តាយរបស់ក្មេងដ៏គួរឲ្យស្រលាញ់ម្នាក់នេះ ក៏មានសម្បុរមិនចាញ់កូនប៉ុន្មានដែរ តែទម្រង់មុខរបស់នាងស្រស់ស្អាត បើទោះបីជា មានស្បែកខ្មៅក៏ដោយ។ ជាពិសេស រូបនាង ក៏បានបង្ហាញអារម្មណ៍ពិត របស់នាង ពេលបានក្លាយជាម្តាយគេថា «កូនប្រុស ដ៏គួរឲ្យស្រលាញ់របស់ខ្ញុំ។ បើទោះបីជា មានមនុស្សសើចចំអក លើពណ៌សម្បុររបស់ម៉ាក់ តែម៉ាក់មិនខ្វល់ ព្រោះថា ម៉ាក់នឹងធ្វើឲ្យ ជីវិតម៉ាក់ និងកូន ពោរពេញទៅដោយក្តីសុខ។ ម៉ាក់មិនជឿទេថា ម៉ាក់មានកូន ហើយម៉ាក់ក៏រំភើបណាស់ដែរ ពេលឃើញកូនញញឹមម្តងៗ។
គួរបញ្ជាក់ផងដែរ ក្មេងតូូចសម្បុរខ្មៅ ក៏មានអ្នកសើចយំ មិនតិចនាក់នោះទេ ព្រោះតែសម្បុរ តែទន្ទឹមនឹងនោះដែរ ក៏មានមនុស្ស ចាំលើកទឹកចិត្ត និងសរសើរថា រូបគេ ក៏មានសម្រស់ស្អាតមួយបែបផងដែរ៕
តោះមើលសម្រស់ ម្តាយកូន ទាំងអស់គ្នា៖
សាហាវមែន! បាញ់សម្លាប់មិត្តស្រីស្រស់ស្អាត ចំនួន៦គ្រាប់ កណ្តាលក្បាល ក្រោយដឹងថា នាងលួចលាក់មានប្រុសច្រើន!
ថៃ៖ នារីវ័យក្មេងស្រស់ស្អាតជនជាតិថៃម្នាក់ ត្រូវបានមិត្តប្រុសបាញ់សម្លាប់ ក្រោយតាមដានដឹងថា នាងលួចលាក់មានប្រុសច្រើន ដែលកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម។
បើយោងតាមការចុះផ្សាយ ពីប្រភពសារព័ត៌មានបរទេសមួយ បានរាយការណ៍ឲ្យដឹងថា នារីរងគ្រោះដែលត្រូវបានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ក្រោមស្នាដៃមិត្តប្រុសកំណាចនេះ មានឈ្មោះថា Naphathorn Kanokasemsophon ឬមានឈ្មោះហៅក្រៅថា «Nurse» អាយុ ២៣ឆ្នាំ រស់នៅក្នុងទីក្រុងប៉ាតាយ៉ា (Pattaya) ដែលត្រូវបានគេស្គាល់ថា ជាទីក្រុងមួយក្នុងប្រទេសថៃ ដែលបើកចំហ (ខាងផ្លូវភេទ) ឬសម្បូរអ្នករកស៊ីខាងសេវាផ្លូវភេទ ជាមួយនឹងភ្ញៀវទេសចរ។ ចំណែកឯ បុរសជាមិត្តប្រុសនាងវិញ មានឈ្មោះថា Wallop Huayhongthong ជាជនជាតិថៃ។
ក្នុងនោះ នាង Naphathorn ក៏ត្រូវបានគេសង្ស័យថា អាចជានារីរកស៊ីខាងសង្គមងងឹតមួយនេះផងដែរ។ ដូច្នេះការមានទំនាក់ទំនងស្នេហារបស់នាងជាមួយនឹងបុរសៗ មិនថាតែក្នុងស្រុក និងជនបរទេសនោះទេ អាចចាត់ទុកបានថា ជារឿងធម្មតាមួយសម្រាប់នាងទៅហើយ។ ព្រោះជាក់ស្តែង នារីរងគ្រោះ នាង Naphathorn ត្រូវបានគេដឹងថា តែងតែទទួលបានលុយឧបត្ថម្ភពីបុរសជាភ្ញៀវទេសចរ ជនជាតិហូឡង់ម្នាក់ ដែលស្រលាញ់នាង យ៉ាងអន់ណាស់ក៏ជាង ៣០ ០០០បាត (ឬប្រហែលជាង ៩០០ដុល្លារអាមេរិក) ដែរ ក្នុងមួយខែៗ សម្រាប់ក្នុងការចាយវាយផ្សេងៗ។ នៅក្នុងនោះ Naphathorn ក៏បានប្រើលុយមួយចំនួនដែលទទួលបានពីមិត្តប្រុសលួចលាក់នោះ ទៅចំណាយលើថ្លៃកែកុនសម្ផស្សផ្សេងៗ ដើម្បីបង្កើនសម្រស់នាង ឲ្យកាន់តែស្រស់ស្អាត និងមានភាពទាក់ទាញ រួមមាន ការវះកាត់ពង្រីកដើមទ្រូង ចំណាយថ្លៃសម្លៀកបំពាក់ គ្រឿងសម្អាង និងទិញរថយន្តទំនើបជាដើម (ម៉ាក Honda Civic) ។
ដោយឡែក ងាកមករឿងរ៉ាវទំនាក់ទំនងស្នេហា ជាមួយនឹងលោក Wallop Huayhongthong វិញ អ្នកទាំងពីរត្រូវបានគេដឹងថា បានសាងស្នេហាបង្កើតភាពផ្អែមល្ហែមជាមួយគ្នា អស់រយៈជាង១ឆ្នាំមកហើយ។ ប៉ុន្តែផ្ទុយទៅវិញ ទឹកឃ្មុំស្នេហាដ៏ផ្អែមល្ហែមមួយនេះ ក្លាយទៅជាទឹកខ្មេះ បន្ទាប់ពីលោក Wallop បានដឹងថា មិត្តស្រីវ័យក្មេងជាទីស្រលាញ់របស់លោក ពោលគឺនាង Naphathorn គឺជានារីដែលបោកប្រាស់លោក និងលួចមានទំនាក់ទំនងស្នេហាជាមួយនឹងប្រុសផ្សេងរាប់មិនអស់ ទើបធ្វើឲ្យកំហឹងផ្ទុះឡើងរាប់រយអង្សារ បង្កើតបានជាគំនុំបាញ់សម្លាប់នេះតែម្តង។
ជាក់ស្តែង អ្វីដែលលោក Wallop កើតការសង្ស័យទៅលើនាង Naphathorn ជាមិត្តស្រីដំបូងនោះ គឺថាទី១ លុយដែលលោកបានផ្តល់ឲ្យនាងចាយ គឺវាហាក់មិនសមស្របគ្នាជាមួយនឹងការចំណាយយ៉ាងច្រើនរាល់ខែរបស់នាងទាល់តែសោះ។ ទី២ នាង Naphathorn តែងតែព្យាយាមលាក់បាំងរឿងគ្រប់យ៉ាងពីខ្លួននាង ដើម្បីរក្សាទំនាក់ទំនងស្នេហាជាមួយនឹងលោក ហើយតែងតែបដិសេធនៅរាល់ពេលដែលលោក Wallop សុំនាងរៀបការ។ រហូតនៅទីបំផុត ក្រោយស៊ើបដឹងថា Naphathorn នាងមានប្រុសលួចលាក់ក្បត់ចិត្តលោក ធ្វើឲ្យលោក Wallop កាន់តែផ្ទុះកំហឹងយ៉ាងខ្លាំង ហើយគិតថា ភ្នំមួយមិនអាចមានខ្លាពីរនោះទេ។ ពោលគឺ លោក Wallop ពិតជាមិនចូលចិត្ត រឿងចែករំលែករបស់ដែលខ្លួនស្រលាញ់ (គឺនាង Naphathorn) ឲ្យអ្នកដទៃប្រើដែរនោះឡើយ។

Sunday, September 23, 2018
(មានវីឌីអូរ) រន្ធត់ណាស់! ឃាតករដៃឆៅ បាញ់សម្លាប់បុរសម្នាក់យ៉ាងសាហាវ នៅ ផ្សារនាគមាស កាលពីម៉ោង ៥:០០នាទីព្រឹកមិញនេះ
ពត៌មានបឋម៖ មានករណីបាញ់សម្លាប់យ៉ាងសាហាវ នៅ ផ្សារនាគមាស កាលពីម៉ោង ៥:០០នាទីព្រឹក ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៨។ ជនរងគ្រោះខាងលើត្រូវបានគេស្គាល់ថាជា បុរស កម្មករអូសរទេះ ។ មូលហេតុនៃការបាញ់សម្លាប់ខាងលើនេះសមត្ថកិច្ច ពុំទាន់សន្និដ្ឋានបានថាជា ករណីអ្វីអោយប្រាកដនៅឡើយទេ។ ពត៌មានលំអិតបន្ថែម យើងខ្ញុំនឹងជំរាបជូននៅពេលក្រោយ!
ស្រលាញ់គ្នារាប់ឆ្នាំ ពេលនេះភរិយាខេមរៈ សិរីមន្ត ទើបដាច់ចិត្តបង្ហាញរូបភាពផ្អែមល្ហែម ជាមួយស្វាមី
ភ្នំពេញ៖ កាលពីមួយរយៈពេលមុននេះ តារាចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំង លោកខេមរៈ សិរីមន្ត បានដាច់ចិត្តទម្លាយ និងរៀបរាប់ពីជីវិតនៅក្នុងគ្រួសារ ក្រោយលោកបានលាក់បាំងអស់ពេលជាច្រើនឆ្នាំ តែពេលនេះការពិតក៏ត្រូវបានបង្ហាញ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តគ្រប់គ្នា។
ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះដែរ ភរិយារបស់តារាចម្រៀងរូបនេះ ក៏បានបង្ហាញរូបភាពដ៏សែនផ្អែមល្ហែម ជាមួយនឹងស្វាមីជាទីស្រលាញ់របស់ខ្លួន ជាលើកដំបូង ដោយភ្ជាប់ជាមួយនឹងសារដ៏មានអត្ថន័យយ៉ាងដូច្នោះថា៖
«អគុណស្វាមីដ៏ល្អរបស់អូន បងតែងផ្ដល់ភាពកក់ក្តៅដល់អូន និងគ្រួសាររបស់យើងជាច្រើនឆ្នាំមក ហើយអូនមានសុភមង្គលណាស់ ហើយពួកយើងនឹងកាន់ដៃគ្នាបែបនេះរហូតតទៅ»។
បន្ទាប់ពីបានឃើញដូច្នោះ ក៏មានអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលមិនស្ទើរព្រោះថា នេះជាលើកទី១ហើយ ដែលភរិយាតារារូបនេះ បានបង្ហើបរូបភាពបែបនេះ ជាមួយនឹងស្វាមី។ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រជាច្រើនក៏បានសរសើរដល់នាង ដែលមានសំណាងបានស្វាមីដែលស្អាត និងជាកំពូលតារាចម្រៀង ថែមទាំងជាស្វាមីដ៏ល្អទៀតផង៕
កុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោមនេះ៖
Liverpool ដណ្ដើមយកលេខ១មកវិញក្រោយឈ្នះ Southampton
Liverpool បានឡើងទៅឈរកំពូលតារាង Premier League សារជាថ្មីក្រោយយកឈ្នះ Southampton នៅ Anfield ដោយលទ្ធផល ៣ទល់នឹង០។
ក្រុមរហស្សនាមថាហង្សក្រហមបានខ្ទាតទៅលេខ២អស់១សប្ដាហ៍ដោយសារចាញ់គ្រាប់ស៊ុត Chelsea ទោះជាក្រុមទាំងពីរមាន១៥ពិន្ទុស្មើគ្នាក៏ដោយ។ យ៉ាងណាក្រោយបន្ថែម៣គ្រាប់ទៀតយប់មិញធ្វើឲ្យ Liverpool ពេលនេះមាន១៨ពិន្ទុពេញ និងគ្រាប់ចំណេញ ១២គ្រាប់។ បើ Chelsea ភ្លាត់ចាញ់ ឬស្មើ ឬក៏ឈ្នះតែស៊ុតចូល West Ham តិចជាង៣គ្រាប់នោះ សប្ដាហ៍នេះ Liverpool នឹងកាន់កាប់កំពូលតារាងហើយ។ ៣គ្រាប់ ក្រុមលោក Jurgen Klopp រកបានដោយ បាល់ចូលទីខ្លួនឯងរបស់ Wesley Hoedt នាទី ទី១០, បាល់តែតរបស់ Matip នាទី២១ និងការស៊ុតរបស់ Salah នាទី៤៥៕

Saturday, September 22, 2018
កំសត់ខ្លាំងណាស់! អ្នកខេត្តបាត់ដំបង ឡើងមកច្រៀងយ៉ាងកំសត់ បើសម្លេងវិញ មិនសរសើរមិនបាន ពិរោះរណ្តំចិត្ត...(មានវីដេអូ)
ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ បានឈានមកកាន់សប្តាហ៍ទី៦ហើយ ដែលបេក្ខភាពនីមួយៗ សុទ្ធសឹងតែមានសមត្ថភាពខ្ពស់នៅក្នុងការបញ្ចេញសម្លេង និងធ្វើឲ្យCoach ទាំង៣ទប់ចិត្តចុចប៊ូតុងគ្រប់គ្នា។
ជាក់ស្តែងនៅថ្ងៃទី២២
ខែសីហា ឆ្នាំ២០១៨ បេក្ខភាព ម៉ៅ ចិន្ដា អាយុ១៤ឆ្នាំ មកពីខេត្តបាត់ដំបង ច្រៀងបទ៖
អ្នកម្ដាយកម្សត់ ឡើងបញ្ចេញសម្ថភាព ច្រៀងយ៉ាងពីរោះខ្លាំង ចំនែកទស្សនិជន
ទប់ទឹកភ្នែកមិនបាន ព្រោះតែអត្ថន័យបទនេះ កំសត់ឡើងចង់ស្រក់ទឹកភ្នែកតាមបទចម្រៀង។
មិនត្រឹមតែប៉ុណ្ណោះ
សម្លេងរបស់គាត់ក៏បានទាក់ចិត្តCoach ទាំង៣ឲ្យចុចប៊ូតុង ជ្រើសយកទាំងចិត្តសប្បាយរីករាយជាមួយនឹងការវិការនិង
សំលេងដ៏ពិរោះ។
ក្រោយពីច្រើនចប់ហើយ
មានអ្នកខំមិនជាច្រើនសរសើរ មិនដាច់ពីមាត់ថា ពិរោះដមសំលេង ថាសំលេងមិនងាយរកបាន
ព្រោះតែចេះអ៊ឺន និងកាច់តុង តាមចង្វាក់ភ្លេងយ៉ាងពិរោះ។ សូមទស្សនាវីដេអូខាងក្រោម៖