ភ្នំពេញ៖
បុរសម្នាក់ជិះម៉តូម៉ាកហុងដាឌ្រីមដល់ចំណុចផ្លូវកែងបានបក់ក៏ត្រូវរថយន្ដបុកស្លាប់នៅនិងកន្លែងកើតហេតុតែម្ដងហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្អកាលពីវេលាម៉ោង
៨ និង ៥០ នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រៃសរ
សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម០១៥
ពណ៌ខ្មៅងពាក់ស្លាកលេខភ្នំពេញ1FI-5257 បានធ្វើដំណើរពីទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យមពេលដល់កន្លែងកើតហេតុក៏បានបក់ឆ្វេងហើយក៏មានរថយន្ដស្ទួចធំមួយម៉ាកHYUNDAI
ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 3B-6408 បានធ្វើដំណើរពីទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនពេលទៅដល់និងន្លែងហេតុក៏បានបុកជាមួយម៉ូតូហុងដាឌ្រីមខាងលើបណ្ដាលបុរសជាម្ចាស់ម៉ូតូខាងលើស្លាប់យ៉ាងអាណោចអាធម៌។
នៅពីក្រោមរថយន្ដនិងម៉ូតូរងការខូចខាតយ៉ាងដំណំ
ជនរងគ្រោះដែលបានស្លាប់មានឈ្នោះពេជ្រ សុខ (ស្លាប់)ភេទប្រុស អាយុ៣៥ នៅខេត្តកំពង់ស្ពឺ
មានមុខរបរជាទាហាន ឋានន្ដរសក្ដិ វរសេនីយ៍ទោ អត្តលេខ134608 រថយន្ដបង្កមានឈ្នោះសុខ ស្រស់ ភេទប្រុស អាយុ៣៥
មុខរបរអ្នកបើកឡាន ស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំពានរោង ស្រុកស្វាយអន្ទរ
ខេត្តព្រៃវែង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានជំនាញ់បានចុះដល់កន្លែងកើតហេតុបានធ្វើការវាស់វែងស្ទួចរថយន្ដដើម្បីយករថយន្ដទៅរក្សាទុកនៅស្នងការអធិដ្ឋានចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយចំណែកសពរថយន្ដសង្គ្រោះបន្ទាន់បានមកដល់នៅនិងកន្លែងហេតុក៏បានយកសពជនរងគ្រោះយកទៅស្រុកកំណើតធ្វើបុយ្យតាមប្រពៃណី៕








No comments:
Post a Comment