សាហាវមែន! បាញ់សម្លាប់មិត្តស្រីស្រស់ស្អាត ចំនួន៦គ្រាប់ កណ្តាលក្បាល ក្រោយដឹងថា នាងលួចលាក់មានប្រុសច្រើន! - Cambodia News

ក្តៅៗ

Post Top Ad

Monday, September 24, 2018

សាហាវមែន! បាញ់សម្លាប់មិត្តស្រីស្រស់ស្អាត ចំនួន៦គ្រាប់ កណ្តាលក្បាល ក្រោយដឹងថា នាងលួចលាក់មានប្រុសច្រើន!

ថៃ៖ នារីវ័យក្មេងស្រស់ស្អាតជនជាតិថៃម្នាក់ ត្រូវបានមិត្តប្រុសបាញ់សម្លាប់ ក្រោយតាមដានដឹងថា នាងលួចលាក់មានប្រុសច្រើន ដែលកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម។

 បើយោងតាមការចុះផ្សាយ ពីប្រភពសារព័ត៌មានបរទេសមួយ បានរាយការណ៍ឲ្យដឹងថា នារីរងគ្រោះដែលត្រូវបានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ក្រោមស្នាដៃមិត្តប្រុសកំណាចនេះ មានឈ្មោះថា Naphathorn Kanokasemsophon ឬមានឈ្មោះហៅក្រៅថា «Nurse» អាយុ ២៣ឆ្នាំ រស់នៅក្នុងទីក្រុងប៉ាតាយ៉ា (Pattaya) ដែលត្រូវបានគេស្គាល់ថា ជាទីក្រុងមួយក្នុងប្រទេសថៃ ដែលបើកចំហ (ខាងផ្លូវភេទ) ឬសម្បូរអ្នករកស៊ីខាងសេវាផ្លូវភេទ ជាមួយនឹងភ្ញៀវទេសចរ។ ចំណែកឯ បុរសជាមិត្តប្រុសនាងវិញ មានឈ្មោះថា Wallop Huayhongthong ជាជនជាតិថៃ។

 ក្នុងនោះ នាង Naphathorn ក៏ត្រូវបានគេសង្ស័យថា អាចជានារីរកស៊ីខាងសង្គមងងឹតមួយនេះផងដែរ។ ដូច្នេះការមានទំនាក់ទំនងស្នេហារបស់នាងជាមួយនឹងបុរសៗ មិនថាតែក្នុងស្រុក និងជនបរទេសនោះទេ អាចចាត់ទុកបានថា ជារឿងធម្មតាមួយសម្រាប់នាងទៅហើយ។ ព្រោះជាក់ស្តែង នារីរងគ្រោះ នាង Naphathorn ត្រូវបានគេដឹងថា តែងតែទទួលបានលុយឧបត្ថម្ភពីបុរសជាភ្ញៀវទេសចរ ជនជាតិហូឡង់ម្នាក់ ដែលស្រលាញ់នាង យ៉ាងអន់ណាស់ក៏ជាង ៣០ ០០០បាត (ឬប្រហែលជាង ៩០០ដុល្លារអាមេរិក) ដែរ ក្នុងមួយខែៗ សម្រាប់ក្នុងការចាយវាយផ្សេងៗ។ នៅក្នុងនោះ Naphathorn ក៏បានប្រើលុយមួយចំនួនដែលទទួលបានពីមិត្តប្រុសលួចលាក់នោះ ទៅចំណាយលើថ្លៃកែកុនសម្ផស្សផ្សេងៗ ដើម្បីបង្កើនសម្រស់នាង ឲ្យកាន់តែស្រស់ស្អាត និងមានភាពទាក់ទាញ រួមមាន ការវះកាត់ពង្រីកដើមទ្រូង ចំណាយថ្លៃសម្លៀកបំពាក់ គ្រឿងសម្អាង និងទិញរថយន្តទំនើបជាដើម (ម៉ាក Honda Civic)

ដោយឡែក ងាកមករឿងរ៉ាវទំនាក់ទំនងស្នេហា ជាមួយនឹងលោក Wallop Huayhongthong វិញ អ្នកទាំងពីរត្រូវបានគេដឹងថា បានសាងស្នេហាបង្កើតភាពផ្អែមល្ហែមជាមួយគ្នា អស់រយៈជាង១ឆ្នាំមកហើយ។ ប៉ុន្តែផ្ទុយទៅវិញ ទឹកឃ្មុំស្នេហាដ៏ផ្អែមល្ហែមមួយនេះ ក្លាយទៅជាទឹកខ្មេះ បន្ទាប់ពីលោក Wallop បានដឹងថា មិត្តស្រីវ័យក្មេងជាទីស្រលាញ់របស់លោក ពោលគឺនាង Naphathorn គឺជានារីដែលបោកប្រាស់លោក និងលួចមានទំនាក់ទំនងស្នេហាជាមួយនឹងប្រុសផ្សេងរាប់មិនអស់ ទើបធ្វើឲ្យកំហឹងផ្ទុះឡើងរាប់រយអង្សារ បង្កើតបានជាគំនុំបាញ់សម្លាប់នេះតែម្តង។
ជាក់ស្តែង អ្វីដែលលោក Wallop កើតការសង្ស័យទៅលើនាង Naphathorn ជាមិត្តស្រីដំបូងនោះ គឺថាទី១ លុយដែលលោកបានផ្តល់ឲ្យនាងចាយ គឺវាហាក់មិនសមស្របគ្នាជាមួយនឹងការចំណាយយ៉ាងច្រើនរាល់ខែរបស់នាងទាល់តែសោះ។ ទី២ នាង Naphathorn តែងតែព្យាយាមលាក់បាំងរឿងគ្រប់យ៉ាងពីខ្លួននាង ដើម្បីរក្សាទំនាក់ទំនងស្នេហាជាមួយនឹងលោក ហើយតែងតែបដិសេធនៅរាល់ពេលដែលលោក Wallop សុំនាងរៀបការ។ រហូតនៅទីបំផុត ក្រោយស៊ើបដឹងថា Naphathorn នាងមានប្រុសលួចលាក់ក្បត់ចិត្តលោក ធ្វើឲ្យលោក Wallop កាន់តែផ្ទុះកំហឹងយ៉ាងខ្លាំង ហើយគិតថា ភ្នំមួយមិនអាចមានខ្លាពីរនោះទេ។ ពោលគឺ លោក Wallop ពិតជាមិនចូលចិត្ត រឿងចែករំលែករបស់ដែលខ្លួនស្រលាញ់ (គឺនាង Naphathorn) ឲ្យអ្នកដទៃប្រើដែរនោះឡើយ។







No comments:

Post a Comment

Post Top Ad