សាយ ​រតនៈ ​ធ្លាក់​ខ្លួនចូល​ទៅក្នុង​ «ជំងឺបាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ» ​ជាង១០​ថ្ងៃមកហើយ​ នៅមិន​ទាន់សះ​ស្បើយ! - Cambodia News

ក្តៅៗ

Post Top Ad

Wednesday, September 12, 2018

សាយ ​រតនៈ ​ធ្លាក់​ខ្លួនចូល​ទៅក្នុង​ «ជំងឺបាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ» ​ជាង១០​ថ្ងៃមកហើយ​ នៅមិន​ទាន់សះ​ស្បើយ!

ភ្នំពេញ)៖ ពិធីករលោក សាយ រតនៈ ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថា ជាអ្នកសិល្បៈទទួលបានប្រជាប្រិយភាព និងប្រឡូកចូលសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈបច្ចុប្បន្ន លោកក៏កំពុងក្ដោបក្ដាប់មុខជំនួញមួយ នៅក្នុងដៃផងដែរ។ ទោះបីជាលោកមានភាពជោគជ័យ លើវិស័យការងារ និងសិល្បៈក្ដី ប៉ុន្តែបើងាកមកជីវិតឯកជន របស់លោកវិញ ហាក់មិនសូវគាប់ប្រសើរទាល់តែសោះ ខណៈកាលពីថ្មីៗនេះ លោកបានត្អូញត្អែនៅតាមបណ្ដាញសង្គម ហ្វេសប៊ុកថា ខ្លួនមានជំងឺបាក់ទឹកចិត្ត កម្រិតធ្ងន់ធ្ងរ ដោយអាការៈនេះ មានរយៈពេលជាង ១០ថ្ងៃមកហើយ ប៉ុន្តែនៅតែមិនទាន់ជាសះស្បើយ។
ជាការពិតណាស់ ជាទូទៅបច្ចុប្បន្ននេះ គេសម្គាល់ឃើញថា ជំងឺបាក់ទឹកចិត្ត កំពុងតែវាយលុកយ៉ាងខ្លាំងក្លា ក្នុងសង្គមជីវិតរស់នៅប្រចាំថ្ងៃ ទាំងក្នុងតំបន់អាស៊ី និងអ៊ឺរ៉ុប ខណៈដែលដើមចម នៃមេរោគមួយនេះ គឺបណ្ដាលមកពីភាពហត់នឿយ ក្នុងការបំពេញកិច្ចការអ្វីមួយ មិនបានសម្រេចដូចបំណង ហើយរាល់ដំណើរជីវិតនៃភាពតស៊ូ តែងតែមានឧបសគ្គ នៅចំពោះមុខជាច្រើន។ មិនខុសគ្នាប៉ុន្មាន ចំពោះពិធីករ លោក សាយ រតនៈ ហាក់កំពុងជួបទុក្ខសោក ក្រៀមក្រំឥតឧបមា ដោយលោកប្រាប់ឲ្យដឹងថា «មិនដែលកើតឡើងបែបនេះទេ ពីមុនមក ហើយនេះជាលើកទី១»។
ពិធីករលោក សាយ រតនៈ បានសរសេរនៅក្នុងបណ្ដាញសង្គម របស់លោកថា «រលាកបំពង់ក គ្រុនផ្តាសាយធំ ក្អក ឈឺតាំងពីថ្ងៃទី១ រហូតមកដល់ថ្ងៃនេះ១០ថ្ងៃហើយ នៅមិនទាន់បានធូរទៀត ញ៉ាំថ្នាំ ចាក់ថ្នាំ តមតាមវិជ្ជបញ្ជារ លេងកីឡា កោសខ្យល់២ដងទាំងយប់ គេងមិនលក់សោះទល់ភ្លឺរយៈពេល ៣-៤យប់ចុងក្រោយ មកពីគិតច្រើន ស្មុគស្មាញក្នុងចិត្ត បើយប់នេះគេងមិនលក់ទៀត កាន់តែធ្ងន់ហើយមើលទៅ..! ជីវិតអើយជីវិត..!»។
តាមរយៈសារខាងលើនេះ មានទស្សនិកជនជាច្រើន ចូលរួមលើកទឹកចិត្ត ក៏ដូចជាលើកពាក្យសរសើរ និងជូនពរឲ្យលោកឆាប់ជាសះស្បើយ ពីជំងឺផងដែរ។
យ៉ាងណាមិញ នេះមិនមែនជាលើកដំបូងឡើយ ដែលមានអ្នកសិល្បៈ ធ្លាប់ជួបជំងឺបាក់ទឹកចិត្ត ខណៈកាលពីកន្លងទៅ តារាចម្រៀង Original song នាង Nikki Nikki ដែលជាតារាធ្លាប់ទទួលបានប្រជាប្រិយភាព ក៏ធ្លាប់រងសំពាធផ្លូវអារម្មណ៍ កម្រិតធ្ងន់ធ្ងរ ពោលគឺបន្ទាប់ពីតារាចម្រៀង កូនកាត់បរទេសរូបនេះ បាត់បង់ឪពុករបស់ខ្លួន។ បើនិយាយពីអ្នកសិល្បៈក្រៅប្រទេសវិញ មានដូចជា នៅក្នុងប្រទេសកូរ៉េខាងត្បូងជាដើម រហូតមានអ្នកសិល្បៈខ្លះ សុខចិត្តបញ្ចប់ជីវិតខ្លួនឯង ព្រោះតែជួបនូវជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ដោះស្រាយមិនចេញ៕





No comments:

Post a Comment

Post Top Ad